ការគេងមិនគ្រប់គ្រាន់ឬមានបញ្ហាផ្លូវអារម្មណ៍ ក៏ប៉ះពាល់ដល់ការមករដូវរដែរ
- pethstreydev
- Aug 6, 2024
- 1 min read
គ្រាន់តែគេងមិនគ្រប់គ្រាន់ឬមានបញ្ហាផ្លូវអារម្មណ៍ ក៏ប៉ះពាល់ដល់ការមករដូវរបស់បងៗស្ត្រីដែរ
ការគេងមិនគ្រប់គ្រាន់ ឬ គេងមិនលក់ មានផលប៉ះពាល់ទាំងអរម៉ូនស្ត្រេស និង កម្រិតមេឡាតូនីន។ Melatonin គឺជាអរម៉ូនដែលជួយគ្រប់គ្រងការចាប់ផ្ដើមនៃវដ្តរដូវ និង រយៈពេលនៃវដ្ដរដូវ ។ ការផ្លាស់ប្ដូរកម្រិត melatonin ជាមូលហេតុដែលធ្វើឲ្យប៉ះពាល់ដល់វដ្តរដូវរបស់អ្នក។
ចំពោះបញ្ហាផ្លូវអារម្មណ៍វិញ វាអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពទូទៅរបស់អ្នក និងនាំឲ្យមានរោគសញ្ញាដូចជាអស់កម្លាំង ឈឺក្បាលញឹកញាប់ និង សូម្បីតែការផ្លាស់ប្ដូរអរម៉ូន។ ជាពិសេស នៅពេលដែលកម្រិតនៃការតានតឹងរបស់អ្នកខ្ពស់ ធ្វើឲ្យកើនឡើងការផលិត cortisol ក្នុងខ្លួន។ ការលើស cortisol តែឯងអាចប៉ះពាល់ដល់សម្ពាធឈាមខ្ពស់ ការផ្លាស់ប្ដូរអារម្មណ៍ ចំណង់ផ្លូវភេទទាប ឡើងទម្ងន់ និងមករដូវមិនទៀងទាត់។

Comments